អដ្ឋកថា បឋមសមយវិមុត្តសូត្រ

ក្បាលទី 29 · ទំព័រ 112

ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បី សេចក្តីសាបសូន្យដល់ភិក្ខុជាសមយវិមុត្ត ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺត្រេកអរក្នុងការងារ ១ ត្រេកអរក្នុងការពោលតិរច្ឆានកថា ១ ត្រេកអរក្នុង ការដេកលក់ ១ ត្រេកអរក្នុងពួកគណៈ ១ មិនពិចារណាចិត្តតាមវិមុត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺមិនត្រេកអរក្នុងការងារ ១ មិនត្រេកអរក្នុងការពោល តិរច្ឆានកថា ១ មិនត្រេកអរក្នុងការដេកលក់ ១ មិនត្រេកអរក្នុងពួកគណៈ ១ ពិចារណាចិត្តតាមវិមុត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែង ប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសមយវិមុត្តសូត្រទី ៩ ដូចតទៅ នេះ បទថា សមយវិមុត្តស្ស សេចក្តីថា ភិក្ខុឈ្មោះថា មានចិត្តផុតហើយ ដោយលោកិយវិមុត្ត ពោល គឺផុតជួរសម័យ ព្រោះផុតចាកកិលេសទាំងឡាយ ដែលសង្កត់សង្កិនបាន ក្នុងខណៈដែលញ៉ាំងចិត្តជាអប្បនានោះឯង ។