ទុតិយសមយវិមុត្តសូត្រ និងអដ្ឋកថា
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បី សេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺត្រេកអរក្នុងការងារ ១ ត្រេកអរក្នុងការពោលតិរច្ឆានកថា ១ ត្រេកអរក្នុង ការដេកលក់ ១ មិនបានគ្រប់គ្រងរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹង ប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង រមែង ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យ ដល់ភិក្ខុជា សមយវិមុត្ត ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺមិនត្រេកអរក្នុងការងារ ១ មិនត្រេកអរក្នុងការពោលតិរច្ឆានកថា ១ មិនត្រេកអរក្នុងការដេកលក់ ១ គ្រប់គ្រង រក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត ។ តិកណ្ឌកីវគ្គទី ៥ ចប់ ឧទ្ទាននៃតិកណ្ឌកីវគ្គនោះ គឺ និយាយអំពីបុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ ១ អំពីភិក្ខុប្រារព្ធ ១ អំពីពួកលិច្ឆវីប្រជុំគ្នា ក្នុងសារន្ទទចេតិយ ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង តិកណ្ឌកីវន ១ អំពីធម៌ដែលនាំឲ្យធ្លាក់ទៅក្នុងនរក និងនាំឲ្យទៅកើតស្ថានសួគ៌ ១ អំពីមិត្តគួរគប់រក និង មិនគួរគប់រក ១ អំពីអសប្បុរិសទាន ១ អំពីសប្បុរិសទាន ១ អំពីភិក្ខុជាសមយវិមុត្ត ២ លើក ។ បណ្ណាសកទី ៣ ចប់ ៥