អដ្ឋកថាបឋមសទ្ធម្មនិយាមសូត្រ
ក្បាលទី 29 · ទំព័រ 118
ចតុត្ថបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសទ្ធម្មនិយាមសូត្រទី ១ នៃចតុត្ថបណ្ណាសកដូចតទៅនេះ បទថា អភព្វោ និយាមំ ឱក្កមិតុំ កុសលេសុ ធម្មេសុ សម្មត្តំ សេចក្តីថា ភិក្ខុមិនគួរឈានចុះកាន់មគ្គនិយាម ដែលពាល់ ត្រូវក្នុងកុសលធម៌ទាំងឡាយ ។ ក្នុងបទថា កថំ បរិភោតិ ជាដើម កាល ពោលថា រឿងនេះ ឈ្មោះរឿងអ្វី ដូច្នេះ ឈ្មោះថា មើលងាយរឿងដែល សម្តែង ។ កាលពោលថា បុគ្គលនោះនិយាយរឿងអ្វី បុគ្គលនេះដឹងអ្វី ដូច្នេះ ឈ្មោះថា មើលងាយអ្នកសម្តែង ។ កាលពោលថា អញនឹងដឹងកម្លាំងដែល គប្បីស្តាប់រឿងនេះនៃអញបានអំពីណា ដូច្នេះ ឈ្មោះថា មើលងាយខ្លួនឯង ។ គប្បីជ្រាបធម៌ចំណែកស ដោយន័យដែលផ្ទុយគ្នាអំពីនេះ ។