តតិយសទ្ធម្មនិយាមសូត្រ

ក្បាលទី 29 · ទំព័រ 120

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងសូម្បី ស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុង កុសលធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺជា អ្នកលុបគុណគេ មានសេចក្តីលុបគុណ គ្របសង្កត់ ហើយស្តាប់ធម៌ ១ មានចិត្តប្រុងសង្កត់សង្កិនស្វែងរកទោស ហើយស្តាប់ធម៌ ១ ជាអ្នកមានចិត្ត តក់ម៉ក់របឹងរឹងរូស ក្នុងបុគ្គលអ្នកសម្តែងធម៌ ១ ជាអ្នកអប្បឥតបញ្ញាល្ងង់ខ្លៅ លលា ១ ជាអ្នកសម្គាល់ថា បានដឹងក្នុងហេតុដែលខ្លួនមិនបានដឹង ១ ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីស្តាប់ព្រះសទ្ធម្មក ៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ បាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសល ធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺជាអ្នកមិន លុបគុណគេ មិនមានសេចក្តីលុបគុណ គ្របសង្កត់ ហើយស្តាប់ធម៌ ១ មាន ចិត្តមិនប្រុងសង្កត់សង្កិន មិនស្វែងរកទោស ហើយស្តាប់ធម៌ ១ ជាអ្នកមាន ចិត្តមិនតក់ម៉ក់ មិនរបឹងរឹងរូស ក្នុងបុគ្គលអ្នកសម្តែងធម៌ ១ ជាអ្នកមានបញ្ញា មិនល្ងង់ខ្លៅ មិនលលា ១ មិនសម្គាល់ថា បានដឹងក្នុងហេតុដែលខ្លួនមិនដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសល ធម៌ទាំងឡាយបាន ។ ៥