អដ្ឋកថាតតិយសទ្ធម្មនិយាមសូត្រ
ក្បាលទី 29 · ទំព័រ 121
គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយសទ្ធម្មនិយាមសូត្រទី ៣ ដូចតទៅនេះថា បទថា មក្ខី ធម្មំ សុណាតិ បានដល់ ជាអ្នកលុបគុណ ស្តាប់ធម៌ ដោយចិត្តលុបគុណអ្នកសម្តែង ។ បទថា សឧបរម្ភចិត្តោ គឺមានចិត្ត លើកឡើងដើម្បីផ្ចាញ់ផ្ចាល ។ បទថា រន្ធគវេសី គឺរកឱកាសចាប់កំហុស ។