អដ្ឋកថា ទុតិយសទ្ធម្មសម្មោសសូត្រ

ក្បាលទី 29 · ទំព័រ 123

ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីឲ្យ ព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម្មៈ វេទល្លៈ ។ ម្នាល ភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនសម្តែង ធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយ ពិស្តារ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅដើម្បីឲ្យព្រះ សទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយ មិនបង្ញាញធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមកដល់ បុគ្គលដទៃដោយពិស្តារ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្ត ទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយមិនធ្វើនូវការស្វាធ្យាយ ( ទន្ទេញ ) ធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដោយពិស្តារ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយមិនត្រិះរិះរឿយៗ មិនពិចារណារឿយៗ ដោយ ចិត្ត មិនជញ្ជឹងរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែល បានរៀនមក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ដែលប្រព្រឹត្តទៅដើម្បីឲ្យ ព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង នេះឯង ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ ។ ម្នាល ភិក្ខុទាំងឡាយ ធម៌