តតិយសទ្ធម្មសម្មោសសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះប្រព្រឹត្តទៅ ដើម្បីឲ្យ ព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ រៀននូវព្រះសូត្រ ដែលខ្លួនរៀន ខុស ដោយបទនិងព្យញ្ជនៈ ដែលរេបោរេងោខុស ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរេបោរេងោខុស រមែងយល់សេចក្តីបានដោយកម្រ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធាន ទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅបានដោយក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួល ពាក្យប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្ត ទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺ និកាយដ៏ស្ទាត់ ចងចាំនូវព្រះសូត្រ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុ ទាំងនោះ មិនឲ្យភិក្ខុដទៃរៀនព្រះសូត្រ ដោយគោរព លុះអំណឹះឥតពីភិក្ខុ ទាំងនោះទៅ ព្រះសូត្រក៏ដាច់ឫស មិនប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ ជាអ្នកប្រតិបត្តិដើម្បីឲ្យ កើតលាភច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈ ក្នុងវិវេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេសដែលខ្លួន មិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេសដែលខ្លួនមិនទាន់បានសម្រេច ដើម្បី ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេសដែលខ្លួនមិនទាន់បានធ្វើឲ