ទុកថាសូត្រ

ក្បាលទី 29 · ទំព័រ 131

ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គល ៥ ពួកជាកថាអាក្រក់ ដោយការលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល ។ កថារបស់បុគ្គល ៥ ពួក ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីសទ្ធារបស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ ១ ការពោលអំពីសីល របស់បុគ្គលទ្រុស្តសីល ជាកថាអាក្រក់ ១ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងតិច ជាកថាអាក្រក់ ១ ការពោលអំពីការលះរបស់បុគ្គលកំណាញ់ ជាកថាអាក្រក់ ១ ការពោលអំពី ប្រាជ្ញារបស់បុគ្គលឥតប្រាជ្ញា ជាកថាអាក្រក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោល អំពីសទ្ធារបស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលមិនមានសទ្ធា កាលបើពោលអំពីសទ្ធា រមែងរអាក់រអួល កម្រើកញាប់ញ័រ គ្នាន់ក្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរឲ្យ ប្រាកដ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបុគ្គលមិន មានសទ្ធានោះ មិនឃើញច្បាស់នូវសទ្ធាសម្បទានោះក្នុងខ្លួន មិនបាននូវបីតិនិង បាមោជ្ជៈ ព្រោះសទ្ធានោះជាហេតុផង ព្រោះហេតុនោះ ការពោលអំពីសទ្ធា របស់បុគ្គលដែលមិនមានសទ្ធា ទើបជាកថាអាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទ្រុស្តសីល ពោលអំពីសីល ជាកថាអាក្រក់ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល កាលបើពោលអំពីសីល រមែងរអាក់រអួល កម្រើកញាប់ញ័រ គ្នាន់ក្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរឲ្យ ប្រាកដ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលទ្រុស្ត សីលនោះ មិនឃើញច្បាស់នូវសីលសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវ បីតិនិងបាមោជ្ជៈ ព្រោះសីលនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសីល របស់បុគ្គលទ្រុស