អដ្ឋកថា សារជ្ជសូត្រ
ក្បាលទី 29 · ទំព័រ 136
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែង ស្រុតចុះកាន់សេចក្តីញញើតញញើម ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ ទ្រុស្ត សីល ១ មានសេចក្តីចេះដឹងតិច ១ ខ្ជិលច្រអូស ១ អប្បឥតបញ្ញា ១ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងស្រុតចុះកាន់សេចក្តី ញញើតញញើម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែង ជាអ្នកក្លៀវក្លា ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ចេះដឹងច្រើន ១ ប្រារព្ធ ព្យាយាម ១ មានបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះ រមែងជាអ្នកក្លៀវក្លា ។