ឧទាយិសូត្រ

ក្បាលទី 29 · ទំព័រ 137

ក្នុងសារជ្ជសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះ ព្រះឧទាយិដ៏មានអាយុមានបរិសទ្យគ្រហស្ថ ជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌ ។ ព្រះអានន្ទដ៏មានអាយុ បាន ឃើញព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុង អង្គុយសម្តែងធម៌ លុះឃើញហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ ដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះឧទាយិដ៏មានអាយុ មាន បរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសម្តែងធម៌ ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ការសម្តែងធម៌ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាល អានន្ទ កាលភិក្ខុសម្តែងធម៌ដល់ជនដទៃ គប្បីតម្កល់ធម៌ ៥ យ៉ាង ឲ្យមាន ក្នុងខ្លួនសិន ទើបគួរសម្តែងធម៌ដល់ជនដទៃ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ភិក្ខុត្រូវសម្តែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងសម្តែងនូវ អនុបុព្វីកថា ១ ភិក្ខុត្រូវសម្តែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសម្តែង ដោយលើកអាងហេតុផល ១ ភិក្ខុត្រូវសម្តែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងសម្តែងពាក្យ ដោយអាស្រ័យសេចក្តីអាណិត ( ដល់អ្នកស្តាប់ ) ១ ភិក្ខុត្រូវសម្តែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងមិនសម្តែង ព្រោះហេតុនៃអាមិស ១ ភិក្ខុត្រូវសម្តែង ធម៌ដល់ បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងសម្តែង ដោយមិនបានបៀតបៀន ខ្លួនឯង និងបុគ្គលដទៃ ១ ។