អដ្ឋកថាទុព្វិនោទយសូត្រ
ក្បាលទី 29 · ទំព័រ 140
គប្បីជ្រាបវិនិច្ឆ័យក្នុងទុព្វិនោទយសូត្រទី ១០ ដូចតទៅនេះ បទថា ទុប្បដិវិនោទយា សេចក្តីថា ឋានៈទាំងឡាយណា រមែងមានដើម្បី ញ៉ាំងកិច្ច មានការត្រេកអរជាដើមឲ្យកើតឡើង កាលឋានៈនោះៗ មិនទាន់ អស់ទៅ ឈ្មោះថា នាំចេញលំបាក សង្កត់សង្កិនបានលំបាក ។ ភាពជាអ្នក ប្រាថ្នានឹងពោល លោកហៅថា បដិភាណ ។ ធម៌ ៥ យ៉ាងនោះ រម្ងាប់លំបាក មិនមែនរម្ងាប់បានងាយឡើយ តែអាចរម្ងាប់បានដោយបច្ចវេក្ខណៈ និងអនុសាសនៈដែលសមគួរដោយឧបាយ ដោយហេតុ ដោយប្រការដូច្នេះ ។