ទុតិយអាឃាតប្បដិវិនយសូត្រ

ក្បាលទី 29 · ទំព័រ 144

ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា នែអាវុសោ ភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុ ថា អាវុសោ ដូច្នេះ ។ ព្រះសារីបុត្តដ៏មានអាយុក៏មានថេរវាចាយ៉ាងនេះថា នែ អាវុសោទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកម្ចាត់បង់ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះមាន ៥ យ៉ាង ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ មានបុគ្គលខ្លះ ជា អ្នកមានការប្រព្រឹត្ត ដោយកាយមិនបរិសុទ្ធិ មានការប្រព្រឹត្ត ដោយវាចាដ៏ បរិសុទ្ធ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកម្ចាត់បង់គំនុំពីបុគ្គល មានសភាព យ៉ាងនេះចេញ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោកនេះ មាន បុគ្គលខ្លះ ជាអ្នកមានការប្រព្រឹត្ត ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្ត ដោយកាយដ៏បរិសុទ្ធ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកម្ចាត់បង់គំនុំពីបុគ្គល មានសភាពយ៉ាងនេះចេញ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោក នេះ មានបុគ្គលខ្លះ មានការប្រព្រឹត្ត ដោយកាយមិនបរិសុទ្ធ មានការប្រព្រឹត្ត ដោយវាចាមិនបរិសុទ្ធ តែបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ដែរ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកម្ចាត់បង់គំនុំពីបុគ្គល មានសភាពយ៉ាងនេះចេញ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុង លោកនេះ មានបុគ្គលខ្លះ មានការប្រព្រឹត្ត ដោយកាយមិនបរិសុទ្ធ មានការ ប្រព្រឹត្ត ដោយវាចាមិនបរិសុទ្ធ ទាំងមិនបានឱកាសស្ងប់នៃចិត្តផង សេចក្តី ជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកម្ចាត់ បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១ ។