សាកច្ឆាសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 155
ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ។ បេ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរសាកសួរ ( ធម៌អាថ៌ ) នឹងសព្រហ្មចារីទាំងឡាយបាន ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកបរិបូណ៌ ដោយ សីលខ្លួនឯងទាំងព្យាករនូវប្រស្នាដែលមក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ ដោយសមាធិខ្លួនឯងទាំងព្យាករនូវប្រស្នា ដែលមកក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយបញ្ញាខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងបញ្ញាសម្បទា កថា ១ បរិបូណ៌ដោយវិមុត្តិខ្លួនឯងទាំងព្យាករនូវប្រស្នា ដែលមកក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯងទាំងព្យាករនូវប្រស្នា ដែលមកក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរសាកសួរនឹងសព្រហ្មចារីទាំងឡាយ បាន ។