និរោធសូត្រ

ក្បាលទី 29 · ទំព័រ 159

ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ។ បេ ។ ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធ ក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន បើមិនបានសម្រេចអរហត្តក្នុងកាល ជាបច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតរួមនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់ សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន ។ កាលបើ ព្រះសារីបុត្ត មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុក៏និយាយ នឹងព្រះសារីបុត្តដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនុ៎ះមិន សមហេតុ មិនសមផលទេ ដែលថា ភិក្ខុនោះផ្លោះរំលងនូវការកើតជាមួយនឹង ពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែល សម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏ បាន ហេតុនេះ មិនដែលមានទេ ។ អស់វារៈជាគម្រប់ ២ ដងផង ។ បេ ។ ព្រះសារី បុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ អស់វារៈជាគម្រប់ ៣ ដងថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូណ៌ដោយសីល បរិបូណ៌ ដោយសមាធិ បរិបូណ៌ដោយបញ្ញា ហើយចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជា បច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន ។ ព្រះឧទាយិដ៏មានអាយុនិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ជាគម្រប់ ៣ ដង យ៉ាងនេះថា ម្នាលអាវុ