អដ្ឋកថានិរោធសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនិរោធសូត្រទី ៦ ដូចតទៅនេះ បទថា អត្ថេតំ ឋានំ ប្រែថា ហេតុនោះមាន ។ បទថា នោ ចេ ទិដ្ឋេវ ធម្មេ អញ្ញំ អារាធេយ្យ សេចក្តីថា បើភិក្ខុនោះមិនទាន់សម្រេច អរហត្តក្នុងអត្តភាព នេះ ។ បទថា កពឡិង្ការាហារភក្ខានំ ទេវានំ បានដល់ ទេវតាជាន់ កាមាវចរ ។ បទថា អញ្ញតរំ មនោមយំ កាយំ បានដល់ ពួកព្រហ្មជាន់ សុទ្ធាវាសណាមួយ ដែលកើតដោយចិត្ត ដែលប្រកបដោយឈាន ។ បទថា ឧទាយិ បានដល់ លោឡុទាយី ។ លោឡុទាយីនោះ បានស្តាប់ថា មនោមយំ ដូច្នេះ ទើបជំទាស់ថា មិនជាការសមគួរ ។ ដើម្បីការពារលទ្ធិរបស់ពួកបុគ្គល ពាលដែលកើតឡើងយ៉ាងនេះថា ព្រះសារីបុត្រដឹងអ្វី ដែលពួកភិក្ខុនាំគ្នាជំទាស់ ពាក្យយ៉ាងនេះចំពោះមុខ ដូច្នេះ ព្រះថេរៈមិនបញ្ឈប់ពាក្យនោះដោយខ្លួនឯង ទើបចូលគាល់ព្រះមានព្រះភាគ ។ បទថា អត្ថិ នាម ជានិបាត ចុះក្នុងអត្ថថា អាងដល់ ។ ដោយហេតុនោះ បទថា អជ្ឈុបេក្ខិស្សថ ក្នុងទីនេះ ទើបលោក ធ្វើឲ្យជាសព្ទអនាគតកាល ។ ក្នុងសូត្រនេះ មានន័យដូច្នេះថា ម្នាលអានន្ទ ពួកអ្នកចូរសម្លឹងមើល ភិក្ខុដែលជាថេរៈ ដែលត្រូវបៀតបៀនយ៉ាងនេះថា ខ្ញុំ មិនអត់ធន់ចំពោះអ្នក មិនអត់ធ្មត់ មិនអត់សង្កត់ ដូច្នេះ ។ សួរថា ព្រោះ អ្វី ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ នឹងព្រះអានន្ទបុណ្ណោះ ។ ឆ្លើយថា ព្រោះព្រះអានន្ទជាឃ្លាំងធម៌ ។ ពិតហើយ ព្រះឧទាយីកាលពោលចំពោះបុគ្គល ដែលជាឃ្លាំងធម៌យ៉ាងនេះ ទើបជាភារៈដែលនឹងហាមប្រាម ។ ម្យ៉ាងទៀត ព្រះអានន្ទក៏ជាបិយសម្លាញ់របស់ព្រះសារីបុត្រ ដោយហេតុនោះ ទើបជាភារៈ របស់ព្រះអានន្ទ ក្នុងសេចក្តីនោះ ព្រះមានព្រះភាគ កាលទ្រង់តិះដៀល ព្រះអានន្ទ ទើបត្រាស់យ៉ាងនេះក៏ពិត តែមិនមែនតិះដៀលព្រះអានន្ទបុណ្ណោ