ចោទនាសូត្រ
ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាល អាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរតម្កល់ធម៌ ៥ យ៉ាងទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ ។ ធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ ( គឺភិក្ខុគិតថា ) អាត្មាអញនិយាយដាស់តឿនក្នុងកាលគួរ មិន និយាយដាស់តឿនក្នុងកាលមិនគួរ ១ អាត្មាអញនិយាយដាស់តឿនដោយពាក្យ ពិត មិននិយាយដាស់តឿនដោយពាក្យមិនពិត ១ អាត្មាអញនិយាយដាស់តឿន ដោយពាក្យពីរោះ មិននិយាយដាស់តឿនដោយពាក្យទ្រគោះ ១ អាត្មាអញ និយាយដាស់តឿនដោយពាក្យ ដែលប្រកបដោយប្រយោជន៍ មិននិយាយ ដាស់តឿនដោយពាក្យដែលមិនប្រកបដោយប្រយោជន៍ ១ អាត្មាអញនិយាយ ដាស់ដឿនដោយចិត្តមេត្តា មិននិយាយដាស់តឿនដោយទោសចិត្ត ១ ។ ម្នាល អាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរតម្កល់ធម៌ ៥ យ៉ាង នេះទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំឃើញបុគ្គលខ្លះ ក្នុងលោកនេះ ដែលគេដាស់តឿនក្នុងកាលមិនគួរ មិនដាស់តឿនក្នុងកាលគួរ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿនដោយ ពាក្យមិនពិត មិនដាស់តឿនដោយពាក្យពិត ហើយមានសេចក្តីខឹង ១ ដែល គេដាស់តឿនដោយពាក្យទ្រគោះ មិនដាស់តឿនដោយពាក្យពីរោះ ហើយមាន សេចក្តីខឹង ១ ដែលគេដាស់តឿនដោយពាក្យ មិនប្រកបដោយប្រយោជន៍ មិនដាស់តឿនដោយពាក្យ ដែលប្រកបដោយប្រយោជន៍ ហើយមានសេចក្តី ខឹង ១ ដែលគេដាស់តឿនដោយទោសចិត្ត មិនដាស់តឿនដោយចិត្តមេត្តា ហើយ មានសេចក្តីខឹង ១ ។