អដ្ឋកថា សីលសូត្រ
ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាហៅពួកភិក្ខុមក ក្នុងទីនោះ ។ បេ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជា ហេតុសាបសូន្យចាកសម្មាសមាធិ កាលបើសម្មាសមាធិមិនមានហើយ ភិក្ខុ វិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យចាកយថាភូតញ្ញាណទស្សនៈ កាលបើ យថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ ភិក្ខុ វិបត្តិចាកនិព្វិទាវិរាគៈ ជាហេតុសាបសូន្យចាកវិមុត្តិញ្ញាណទស្សនៈ ។ ម្នាល អាវុសោទាំងឡាយ ដូចជាដើមឈើដែលវិបត្តិចាកមែកនិងស្លឹកហើយ ក្រមរ នៃដើមឈើនោះក្តី ក៏មិនបរិបូណ៌ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជា ហេតុសាបសូន្យចាកសម្មាសមាធិ កាលបើសម្មាសមាធិ មិនមានហើយ ភិក្ខុ វិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យចាកយថាភូតញ្ញាណទស្សនៈ កាលបើ យថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ ភិក្ខុ វិបត្តិចាកនិព្វិទាវិរាគៈ ជាហេតុសាបសូន្យចាកវិមុត្តិញ្ញាណ ទស្សនក៏យ៉ាងនោះ ដែរ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល បរិបូណ៌ដោយសីល ឈ្មោះថា បរិបូណ៌ដោយហេតុនៃសម្មាសមាធិ កាលបើមានសម្មាសមាធិហើយ ភិក្ខុ បរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា បរិបូណ៌ដោយហេតុនៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ ភិក្ខុបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា បរិបូណ៌ដោយហេតុនៃនិព្វិទាវិរាគៈ កាលបើ និព្វិទាវិរាគៈមានហើយ ភិក្ខុបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា ប