និសន្តិសូត្រ
គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅរកព្រះសារីបុត្ត ដ៏មានអាយុ លុះចូលទៅដល់ហើយក៏ បានរីករាយជាមួយនឹងព្រះសារីបុត្ត ដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ គង់ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយ ក៏ មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកធម៌ជាកុសលផង ជាអ្នកកាន់យកនូវ ធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង តើដោយហេតុបុន្មានយ៉ាង ។ ព្រះសារីបុត្តមាន ថេរវាចាថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សម្តែង ( ខ្លួនឯង ) ចុះ ។ ព្រះអានន្ទមានថេរវាចាថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ លោកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ ខ្ញុំនឹងសម្តែង ។ ព្រះសារី បុត្តដ៏មានអាយុ ក៏បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះអានន្ទដ៏មានអាយុមានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោ សារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសក្នុងអត្ថផង ឈ្លាសក្នុងធម៌ផង ឈ្លាសក្នុងប្រភេទអក្សរផង ឈ្លាសក្នុងភាសាផង ឈ្លាសទាំងដើម ទាំងចុង ( នៃអត្ថនិងធម៌ជាដើម ) ផង ។ ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណា ឃើញឆាប់ក្នុងពួកកុសលធម៌ផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យក ដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យក ហើយផង ដោយហេតុបុណ្ណេះឯង ។ ព្រះសារីបុត្តមានថេរវាចាថា ម្នាល អាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចម្លែកណាស់ ពាក្យដែលអានន្ទ ដ៏មានអាយុពោល មកហើយនេះ ជាសុភាសិតប្រាកដ ម