អដ្ឋកថានិសន្តិសូត្រ

ក្បាលទី 29 · ទំព័រ 181

គប្បីជ្រាបវិនិច្ឆ័យក្នុងនិសន្តិសូត្រទី ៩ ដូចតទៅនេះ ឈ្មោះថា ខិប្បនិសំ ព្រោះកំណត់ចាំបានរហ័ស ។ ឈ្មោះថា សុគ្គហិតគ្គហី ព្រោះ ទទួលយកល្អហើយ ។ បទថា អត្ថកុសលោ បានដល់ ជាអ្នកឈ្លាសក្នុង អដ្ឋកថា ។ បទថា ធម្មកុសលោ បានដល់ ជាអ្នកឈ្លាសក្នុងបាលី ។ បទថា និរុត្តិកុសលោ បានដល់ ជាអ្នកឈ្លាសក្នុងភាសា ។ បទថា ព្យញ្ជនកុសលោ បានដល់ ជាអ្នកឈ្លាសក្នុងប្រភេទនៃអក្ខរៈ ។ បទថា បុព្វាបរកុសលោ បានដល់ ជាអ្នកឈ្លាសខាងដើមខាងចុង ៥ គឺខាងដើមខាងចុង នៃអដ្ឋកថា ខាងដើមខាងចុងនៃបាលី ខាងដើមខាងចុងនៃបទ ខាងដើមខាង ចុងនៃអក្ខរៈ ខាងដើមខាងចុងនៃអនុសន្ធិ ។ ក្នុងខាងដើមខាងចុងទាំងនោះ ដឹង អត្ថខាងដើមដោយអត្ថខាងចុង ដឹងអត្ថខាងចុង ដោយអត្ថខាងដើម ឈ្មោះថា ជាអ្នកឈ្លាសខាងដើម និងខាងចុងនៃអដ្ឋកថា ។ សេចក្តីនេះដូចម្តេច ឆ្លើយថា ភិក្ខុនោះ កាលលោកវៀរអត្ថខាងដើម ពោលតែអត្ថខាងចុង រមែងដឹងថា អត្ថ ខាងដើមមានដូច្នេះ កាលលោកវៀរអត្ថខាងចុង ពោលតែអត្ថខាងដើម ក៏ដឹងថា ខាងចុងមានដូច្នេះ កាលលោកវៀរអត្ថទាំង ២ ពោលតែអត្ថកណ្តាល រមែង ដឹងអត្ថទាំង ២ មានដូច្នេះ ។ កាលលោកវៀរអត្ថកណ្តាល ពោលតែអត្ថទាំង ២ ចំណែក រមែងដឹងថា អត្ថត្រង់កណ្តាលមានដូច្នេះ ។ ខាងដើម និងខាងចុង នៃបាលី ក៏ន័យនេះដូចគ្នា ។ ក្នុងខាងដើម និងខាងចុងនៃអនុសន្ធិ មានវិនិច្ឆ័យដូចតទៅនេះថា កាល ព្រះសូត្រផ្តើមសីលជាខាងដើម ក្នុងទីបំផុត ក៏មកដល់អភិញ្ញា ៦ ភិក្ខុរមែង ដឹងថា ព្រះសូត្រទៅតាមអនុសន្ធិ តាមកំណត់បទដូច្នេះ កាលព្រះសូត្រផ្តើម អំពីទិដ្ឋិទៅ ខាងចុងសច្ចៈទាំងឡាយក៏មកដល់ ភិក្ខុរមែងដឹងថា ព្រះសូត្រ រមែងទៅតាមអនុសន្ធិ កាលព្រះសូត្រផ្តើមអំពីការជម្លោះ ខាងចុង គឺសារាណ