ភទ្ទជិសូត្រ
សម័យ ១ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ គ្រានោះឯង ព្រះភទ្ទជិដ៏មានអាយុបានចូលទៅរកព្រះអានន្ទ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះអានន្ទ ដ៏មានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររពឫកហើយ ក៏គង់ក្នុង ទីសមគួរ ។ លុះព្រះភទ្ទជិដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះអានន្ទដ៏ មានអាយុ ក៏មានថេរវាចាយ៉ាងនេះថា ម្នាលអាវុសោភទ្ទជិ ការឃើញដូចម្តេច ដែលប្រសើរលើសជាងការឃើញទាំងឡាយ ការស្តាប់ដូចម្តេច ដែលប្រសើរ លើសជាងការស្តាប់ទាំងឡាយ សុខដូចម្តេច ដែលប្រសើរលើស ជាងសុខ ទាំងឡាយ ការសម្គាល់ដូចម្តេច ដែលប្រសើរលើស ជាងការសម្គាល់ទាំងឡាយ ទីកើតដូចម្តេច ដែលប្រសើរលើសជាងទីកើតទាំងឡាយ ។ ព្រះភទ្ទជិ ដ៏មានអាយុមានថេរវាចាតបថា ម្នាលអាវុសោ មានព្រហ្មដែលជាអ្នកគ្រប សង្កត់ ( លើព្រហ្មឯទៀត ) ដែលព្រហ្មឯទៀតមិនអាចគ្របសង្កត់លើបាន ជា អ្នកឃើញ ហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចខ្លួន ។ បុគ្គលណាឃើញនូវព្រហ្មនោះ ការឃើញនេះ ឈ្មោះថា ប្រសើរលើសជាង ការឃើញទាំងឡាយ ។ ម្នាលអាវុសោ មានពួកទេវតាឈ្មោះអាភស្សរៈជ្រួតជ្រាប ស្កប់ស្កល់ ដោយសេចក្តីសុខ ពួកទេវតាទាំងនោះ តែងបន្លឺឡើងនូវឧទាន ក្នុងកាលម្តងៗ ថា ឱហ្ន៎ ចំជាសុខ ចំជាសុខមែន ។ បុគ្គលណា ឮសំឡេង នោះ ការឮនេះ ឈ្មោះថា ប្រសើរលើសជាងការឮទាំងឡាយ ។ ម្នាលអាវុសោ មានពួកទេវតា ឈ្មោះសុភកិណ្ហៈ ពួកទេវតាទាំងនោះ ត្រេកអរតែនឹងសេចក្តី ស្ងប់ សោយសេចក្តីសុខ សុខនេះ ឈ្មោះថា ប្រសើរលើសជាងសុខទាំងឡាយ ។ ម្នាលអាវុសោ មានពួកទេវតា ដែលទៅកើតក្នុងអាកិញ្ចញ្ញាយតនភព សេចក្តីសម្គាល់ ( របស់ពួកទេវតា ) នេះឈ្មោះថា ប្រសើរលើ