អដ្ឋកថាភទ្ទជិសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងភទ្ទជិសូត្រទី ១០ ដូចតទៅនេះ បទថា អភិភូ បានដល់ គ្របសង្កត់ហើយតាំងនៅ គឺជាធំ ។ បទថា អនភិភូតោ បានដល់ ដែលបុគ្គលដទៃគ្របសង្កត់មិនបាន ។ បទថា អញ្ញទដ្ឋុ ជានិបាត ប្រើក្នុងពាក្យថា ចំណែកមួយ ។ អធិប្បាយថា ឃើញដោយទស្សនៈ រមែង ឃើញទាំងអស់ ។ បទថា វសវត្តី បានដល់ ញ៉ាំងជនទាំងអស់ឲ្យនៅក្នុង អំណាច ។ បទថា យថា បស្សតោ បានដល់ ឃើញអាការរបស់អារម្មណ៍ មិនថា ជាឥដ្ឋារម្មណ៍ ឬអនិដ្ឋារម្មណ៍ ។ បទថា អនន្តរា អាសវានំ ខយោ ហោតិ បានដល់ អរហត្តរមែងកើតឡើងក្នុងលំដាប់នោះឯង ។ ក្នុងបទថា យថា សុណតោ នេះ ក៏មានន័យដូចគ្នា ។ ម្យ៉ាងទៀត ភិក្ខុឃើញរូបឯណា ដោយចក្ខុហើយ ផ្តើមតាំងវិបស្សនា សម្រេចអរហត្ត ក្នុងលំដាប់ជាប់តគ្នានោះ ឯង អរហត្តរបស់ភិក្ខុនោះ ឈ្មោះថា មានក្នុងលំដាប់នៃចក្ខុវិញ្ញាណ ព្រះអានន្ទ សំដៅដល់អរហត្តនោះ ទើបពោលថា នេះជាកំពូលនៃការឃើញ ។ ក្នុងបទ ទី ២ ក៏មានន័យនេះដូចគ្នា ។ បទថា យថា សុខិតស្ស បានដល់ ដល់នូវសេចក្តីសុខ ដោយមគ្គស ុខណា ។ បទថា អនន្តរា អាសវានំ ខយោ ហោតិ បានដល់ អរហត្ត រមែងកើតឡើងក្នុងលំដាប់នៃមគ្គសុខនោះឯង ។ បទថា ឥទំ សុខានំ អគ្គំ បានដល់ មគ្គសុខនេះ ជាកំពូលនៃសេចក្តីសុខទាំងឡាយ ។ ក្នុងបទថា យថាសញ្ញិស្ស នេះ លោកបំណងយកមគ្គសញ្ញានោះឯង ។ បទថា យថាភូតស្សប ានដល់ តាំងនៅហើយក្នុងភពណា គឺក្នុងអត្តភាពណា ។ បទថា អនន្តរា បានដល់ ព្រះអរហត្តកើតឡើងហើយក្នុងលំដាប់នោះឯង ។ បទថា ឥទំ ភវានំ អគ្គំ បានដល់ អត្តភាពចុងក្រោយនេះ ឈ្មោះថា ជាកំពូលនៃភពទាំងឡាយ ។ ន័យម្យ៉ាងទៀត បទថា យថាភូតស្ស បានដល់ កើត គឺមានក្នុងខណៈនៃ មគ្គចិត្ត ដោយខន្ធទាំងឡាយណា ។ បទថា អនន្តរា អាសវានំ ខយោ