វេរសូត្រ
គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះដ៏ មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួច អង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលគហបតី បុគ្គលមិនបានលះបង់ នូវភ័យ នូវពៀរ ៥ យ៉ាង ហៅថា ជាអ្នកទ្រុស្តសីលផង តែងទៅកើត ក្នុងនរកផង ។ ពៀរ ៥ យ៉ាង តើដូចម្តេច ។ គឺបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាល គហបតី បុគ្គលមិនបានលះនូវភ័យ នូវពៀរ ៥ យ៉ាងនេះឯង ហៅថា ជាអ្នក ទ្រុស្តសីលផង តែងទៅកើតក្នុងនរកផង ។ ម្នាលគហបតី បុគ្គលបានលះនូវ ភ័យ នូវពៀរ ៥ យ៉ាង ហៅថា ជាអ្នកមានសីលផង តែងទៅកើតក្នុងសុគតិ យ៉ាង តើដូចម្តេច ។ គឺបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាល គហបតី បុគ្គលលះនូវភ័យ នូវពៀរ ៥ យ៉ាងនេះឯង ហៅថា ជាអ្នកមាន សីលផង តែងទៅកើតក្នុងសុគតិផង ។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង បាននូវភ័យ នូវពៀរទៅខាងមុខផង ទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះបច្ច័យគឺ បាណាតិបាត ណា បុគ្គលវៀរចាកបាណាតិបាតនោះហើយ រមែងមិនបាននូវភ័យ នូវពៀរជា បច្ចុប្បន្នផង មិនបាននូវភ័យ នូវពៀរទៅខាងមុខផង មិនទទួលទុក្ខទោមនស្សប ្រព្រឹត្តទៅក្នុងចិត្តផង ។ បុគ្គលវៀរចាកបាណាតិបាតហើយ ភ័យ ពៀរនោះ រមែងស្ងប់រម្ងាប់ដោយប្រការយ៉ាងនេះ ។ ម្នាលគហបតី បុគ្គលអ្នកកាន់យក របស់ដែលគេមិនបានឲ្យ … ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាម ទាំងឡាយ … ម្នាលគហបតី បុគ្គលអ្នកនិយាយកុហក …