អដ្ឋកថាវេរសូត្រ
ក្បាលទី 29 · ទំព័រ 192
គប្បីជ្រាបវិនិច្ឆ័យក្នុងវេរសូត្រទី ៤ ដូចតទៅនេះ បទថា ភយានិ បានដល់ ភ័យដែលធ្វើឲ្យចិត្តតក់ស្លុតហើយ ។ បទថា វេរានិ បាន ដល់ អកុសលវេរាខ្លះ បុគ្គលវេរាខ្លះ ។ បទថា ចេតសិកំ បានដល់ ទុក្ខ អាស្រ័យចិត្ត ។ បទថា ទុក្ខំ បានដល់ ទុក្ខដែលមានកាយបសាទជាទីតាំង ។ បទថា ទោមនស្សំ បានដល់ ទោមនស្សវេទនា ។ ក្នុងសូត្រនេះ ព្រះមាន ព្រះភាគត្រាស់នូវការលះ ដោយវិរតិចេតនា គឺចេតនាវៀរចាក ។