ចណ្ឌាលសូត្រ
ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងឈ្មោះ ថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ គឺឧបាសក ជាអ្នកមិនមានសទ្ធា ១ ជាអ្នកទ្រុស្តសីល ១ ប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែមង្គល មិនជឿ កម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ហើយធ្វើបុណ្យនឹង ទក្ខិណេយ្យបុគ្គលនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយ ធម៌ ៥ យ៉ាង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ គឺឧបាសកជាអ្នក មានសទ្ធា ១ ជាអ្នកមានសីល ១ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿ តែកម្ម មិនជឿមង្គល ១ មិនស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ធ្វើបុណ្យតែក្នុងពុទ្ធសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង ។