អដ្ឋកថាចណ្ឌាលសូត្រ
ក្បាលទី 29 · ទំព័រ 194
គប្បីជ្រាបវិនិច្ឆ័យក្នុងចណ្ឌាលសូត្រទី ៥ ដូចតទៅនេះ បទថា ឧបសកប្បដិកិដ្ឋោ បានដល់ ជាឧបាសកជាន់ទាប ។ បទថា កោតុហលមង្គលិកោ គឺជាអ្នកប្រកបដោយអារម្មណ៍ដែលបានឃើញ បានស្តាប់ បាន លិទ្ធភ្លក្ស ជាមង្គល បានដល់ ភ្ញាក់ផ្អើល ព្រោះប្រព្រឹត្តទៅយ៉ាងនេះថា វត្ថុនេះ មានដោយហេតុនេះ ដូច្នេះ ។ បទថា មង្គលំ បច្ចេតិ នោ កម្មំ បានដល់ សម្លឹងមើលតែរឿងមង្គល មិនមើលរឿងកម្ម ។ បទថា ឥតោ ច ពហិទ្ធា បានដល់ ខាងក្រៅសាសនានេះ ។ បទថា បុព្វការំ ការោតិ បានដល់ ធ្វើកុសលកិច្ច មានទានជាដើមមុន ។