បីតិសូត្រ
គ្រានោះ អនាថបិណ្ឌិកគហបតីមានឧបាសកប្រមាណប្រាំរយ ជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះអនាថបិណ្ឌិកគហបតីអង្គុយ ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាល គហបតី ពួកអ្នកបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និង គិលានប្បច្ចយភេសជ្ជបរិក្ខារហើយ ។ ម្នាលគហបតី ពួកអ្នកមិនគួរធ្វើ សេចក្តីត្រេកអរដោយគ្រាន់តែគិតថា ពួកយើងបានទំនុកបម្រុងភិក្ខុសង្ឃដោយ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារបុណ្ណោះឡើយ ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សាយ៉ាងនេះ ថា ធ្វើដូចម្តេចហ្ន៎ ពួកយើងនឹងបានចូលកាន់បីតិដ៏ស្ងប់ស្ងាត់ក្នុងកាលដ៏គួរ ។ ម្នាលគហបតី ពួកអ្នកត្រូវសិក្សាយ៉ាងនេះឯង ។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបទូលព្រះដ៏មាន ព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះពេញជាសុភាសិត ដែលព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគហបតី ពួកអ្នកបានទំនុកបម្រុងភិក្ខុ សង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ហើយ ។ ម្នាលគហបតី ពួកអ្នកមិនគួរធ្វើសេចក្តីត្រេកអរ ដោយគ្រាន់តែគិត ថា ពួកយើងបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារបុណ្ណោះឡើយ ។ ម្នាលគហបតី ព្រោះហេតុ នោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកយើង នឹងបានចូលកាន់បីតិដ