វណិជ្ជសូត្រ

ក្បាលទី 29 · ទំព័រ 199

ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើ ឡើយ ។ ជំនួញ ៥ យ៉ាង តើដូចម្តេច ។ គឺការជួញគ្រឿងស្រស្តាវុធ ១ ការជួញមនុស្ស ១ ការជួញ ( សត្វដែលគេសម្លាប់យក ) សាច់ ១ ការ ជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១ ។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ ។