អដ្ឋកថាវណិជ្ជសូត្រ

ក្បាលទី 29 · ទំព័រ 199

គប្បីជ្រាបវិនិច្ឆ័យក្នុងវណិជ្ជសូត្រទី ៧ ដូចតទៅនេះ បទថា វណិជ្ជា បានដល់ ធ្វើការលក់ដូរ ។ បទថា ឧបសកេន បានដល់ បុគ្គល ដល់សរណៈ ៣ ។ បទថា សត្ថវណិជ្ជា បានដល់ ឲ្យគេធ្វើអាវុធ ហើយក៏ លក់អាវុធនោះ ។ បទថា សត្តវណិជ្ជា បានដល់ លក់មនុស្ស ។ បទថា មំសវណិជ្ជា បានដល់ ចិញ្ចឹមជ្រូក និងម្រឹគលក់ជាដើម ។ បទថា មជ្ជវណិជ្ជា បានដល់ ឲ្យគេធ្វើគ្រឿងស្រវឹងណាមួយ ហើយក៏លក់គ្រឿងស្រវឹង ។ បទថា វិសវណិជ្ជា បានដល់ ឲ្យគេធ្វើថ្នាំពុល ហើយក៏លក់នូវថ្នាំពុលនោះ ។ ការធ្វើ ដោយខ្លួនឯង ការដឹកនាំឲ្យអ្នកដទៃធ្វើការលក់ ទាំងអស់នេះ មិនគួរដោយ