អដ្ឋកថាភវេសិសូត្រ

ក្បាលទី 29 · ទំព័រ 219

គប្បីជ្រាបវិនិច្ឆ័យក្នុងភវេសិសូត្រទី ១០ ដូចតទៅនេះ បទថា សិតំ បត្វាកាសិ សេចក្តីថា ព្រះមានព្រះភាគកាល ទ្រង់យាងទៅតាម មហាមាគ៌ា ទ្រង់ក្រឡេកមើលព្រៃសាលព្រឹក្សនោះ ទ្រង់ត្រិះរិះថា ក្នុងទីនេះ មានហេតុអ្វី ធ្លាប់កើតហើយឬហ្ន៎ ទ្រង់ក៏បានឃើញហេតុដែលឧបាសកឈ្មោះ ភវេសីបានធ្វើហើយ ក្នុងពុទ្ធកាលព្រះកស្សបសម្ពុទ្ធ ទ្រង់ត្រិះរិះបន្តថា ហេតុ នេះ បិទបាំងមិនប្រាកដដល់ពួកភិក្ខុ ណ្ហើយចុះ តថាគតនឹងធ្វើហេតុនោះឲ្យ ប្រាកដដល់ពួកភិក្ខុ ទើបចៀសចេញអំពីផ្លូវ គង់ឈរក្នុងទីមួយកន្លែង ទ្រង់ បានធ្វើការញញឹមឲ្យប្រាកដ បង្ហាញជើងព្រះទន្តតិចៗ ។ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនបានសើចដូចពួកមនុស្សក្នុងលោក ដែលសើចរហូតរឹងពោះ ពោល ថា ទីណា ទីណា ដូច្នេះ ។ ការសើចរបស់ព្រះពុទ្ធទាំងឡាយ ក៏ត្រឹមតែការ ញញឹមបុណ្ណោះ ។ ឈ្មោះថា ការញញឹមនេះ រមែងមានដោយចិត្តសហគតៈ ដោយសោមនស្ស ១៣ ដួង ។ សត្វលោកសើចដោយចិត្ត ៨ ដួង គឺអកុសល ៤ ដួង កាមាវចរកុសល ៤ ដួង ។ ព្រះសេក្ខៈទាំងឡាយនាំចិត្តដែល សម្បយុត្តដោយទិដ្ឋិ ២ ដួងចេញអំពីអកុសល ហើយសើចដោយចិត្ត ៦ ដួង ។ ព្រះខីណាស្រពញញឹមដោយចិត្ត ៥ ដួង គឺដោយកិរិយាចិត្ត ដែលជា សហេតុកៈ ៤ ដែលជាអហេតុកៈ ១ ។ ក្នុងចិត្តទាំងនោះ កាលអារម្មណ៍ មានកម្លាំងប្រាកដ ព្រះខីណាស្រពទាំងឡាយ រមែងញញឹមដោយចិត្តដែល សម្បយុត្តដោយញាណ ២ ដួង ។ កាលអារម្មណ៍មានកម្លាំងទន់ប្រាកដ ព្រះខីណា ស្រពរមែងញញឹមដោយចិត្ត ៣ ដួង គឺដោយទុហេតុកចិត្ត ២ ដួង និង ដោយអហេតុកចិត្ត ១ ដួង តែក្នុងទីនេះ ចិត្តសហគតៈដោយសោមនស្សដែល ជាកិរិយាហេតុកៈ និងមនោវិញ្ញាណធាតុ ធ្វើការសើច ត្រឹមតែការញញឹមឲ្យ កើតឡើងដល់ព្រះមានព្រះភាគ ការញញឹមនោះ ត្រឹមតែត