អរញ្ញសូត្រទី ១ ជាដើម
ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅក្នុងព្រៃ ( ប្រព្រឹត្តអរញ្ញិកង្គ ) នេះមាន ៥ ពួក ។ ភិក្ខុអ្នកនៅក្នុងព្រៃ ៥ ពួក តើដូចម្តេច ។ គឺភិក្ខុអ្នកនៅក្នុង ព្រៃ ព្រោះមិនដឹង ព្រោះខ្លៅល្ងង់ ១ នៅក្នុងព្រៃ ព្រោះប្រាថ្នាលាមក លុះ ក្នុងសេចក្តីប្រាថ្នា ១ នៅក្នុងព្រៃ ព្រោះឆ្កួតរាយមាយចិត្ត ១ នៅក្នុងព្រៃ ព្រោះ គិតថា ការនៅក្នុងព្រៃ ព្រះពុទ្ធទាំងឡាយ និងពួកពុទ្ធសាវ័កសរសើរហើយ ១ នៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ ( កិលេស ) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ សេចក្តីត្រូវការដោយការប្រតិបត្តិល្អ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅក្នុង ព្រៃមាន ៥ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃ ទាំង ៥ ពួកនេះ ភិក្ខុណាអ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យ សេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ ( កិលេស ) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការ ប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃ បែបនេះ ឈ្មោះថា ខ្ពង់ខ្ពស់ផង ប្រសើរផង ជាចម្បងផង ឧត្តមផង ថ្លៃថ្លា ផង ។ ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈ កើតមកអំពីមេគោ ទធិកើតអំពីខីរៈ នវនីត កើតមកអំពីទធិ សប្បិកើតមកអំពីនវនីត សប្បិមណ្ឌកើតមកអំពីសប្បិ សប្បិមណ្ឌប្រាកដថា ប្រសើរជាងយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុ អ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណាអ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តី ដ