អដ្ឋកថាអរញ្ញសូត្រជាដើម
អរញ្ញសូត្រទី ១ ជាដើម [ ៨១-៩០ ] គប្បីជ្រាបវិនិច្ឆ័យក្នុងអរញ្ញសូត្រទី ១ ជាដើម នៃ អរញ្ញវគ្គទី ៤ ដូចតទៅនេះ បទថា មន្ទត្តា មោមូហត្តា សេចក្តីថា មិនដឹង ការសមាទាន មិនដឹងអានិសង្ស តែនៅព្រៃជាវត្ត ដោយមិនដឹង ព្រោះខ្លួនល្ងង់ខ្លៅ ។ បទថា បបិច្ឆោ ឥច្ឆាបកតោ សេចក្តីថា ភិក្ខុតាំងនៅក្នុងសេចក្តី ប្រាថ្នាលាមកយ៉ាងនេះថា កាលអញនៅព្រៃ ជនទាំងឡាយនឹងធ្វើសក្ការៈដោយ បច្ច័យ ៤ ដោយគិតថា ភិក្ខុនេះសមាទាននៅព្រៃជាវត្ត និងលើកសរសើរ ដោយគុណទាំងឡាយជាដើមថា ភិក្ខុនេះជាលជ្ជី ពេញចិត្តក្នុងទីស្ងាត់ ដូច្នេះ ហើយ ត្រូវសេចក្តីប្រាថ្នាលាមកនោះឯងគ្របសង្កត់ ទើបជាអ្នកនៅព្រៃជាវត្ត ។ ម្យ៉ាងទៀត ភិក្ខុចូលទៅនៅព្រៃ ដោយភាពឆ្កួត ឈ្មោះថា នៅព្រៃជាវត្ត ព្រោះឆ្កួត ព្រោះចិត្តរាយមាយ ។ បទថា វណ្ណិតំ សេចក្តីថា ឈ្មោះថា អង្គនៃ ភិក្ខុដែលសមាទានការនៅព្រៃជាវត្តនេះ ព្រះមានព្រះភាគ និងសាវ័ករបស់ព្រះមាន ព្រះភាគលើកតម្កើងហើយ គឺសរសើរហើយ ព្រោះដូច្នោះ ទើបភិក្ខុសមា- ទានការនៅព្រៃជាវត្ត ។ បទថា ឥទមត្ថិតំ សេចក្តីថា ឈ្មោះថា ឥទមត្ថិ ព្រោះ មានសេចក្តីត្រូវការដោយបដិបទាដ៏ស្អាតនេះ ។ ជាអ្នកត្រូវការ ឈ្មោះថា ឥទមត្ថិតា អធិប្បាយថា អាស្រ័យភាពជាបុគ្គលមានសេចក្តីត្រូវការនោះ បុណ្ណោះ មិនបានអាស្រ័យលោកាមិសដទៃណាមួយឡើយ ។ បទដ៏សេស ក្នុងសូត្រនេះ និងសូត្រក្រៅអំពីនេះ មានអត្ថងាយយល់ទាំងអស់ហើយ ។ អដ្ឋកថា អាញ្ញសូត្រទី ១ ជាដើម ចប់ ។