សោណសូត្រ
ម្នាលភិក្ខុទាំងឡាយ ទំនៀមរបស់ពួកព្រាហ្មណ៍អំពីបុរាណ នេះមាន ៥ យ៉ាង រមែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ ឥឡូវនេះទេ ។ ទំនៀមរបស់ព្រាហ្មណ៍ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បានឮមកក្នុងកាលពីដើម ពួកព្រាហ្មណ៍តែងគប់រកនាងព្រាហ្មណី មិនគប់រកស្រីមិនមែនជាព្រាហ្មណីទេ ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួក ព្រាហ្មណ៍គប់រកស្រីជាព្រាហ្មណីខ្លះ គប់រកស្រីមិនមែនជាព្រាហ្មណីខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ រមែងគប់រកតែសុនខញី មិនគប់រកជាតិ សត្វ មិនមែនជាសុនខញីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ពួក ព្រាហ្មណ៍អំពីបុរាណទី ១ តែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួក ព្រាហ្មណ៍ ឥឡូវនេះទេ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ពួកព្រាហ្មណ៍ រមែងគប់រកព្រាហ្មណី ដែលមានរដូវ មិនគប់រកព្រាហ្មណី ដែលមិនមានរដូវ ទេ ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ តែងគប់រកព្រាហ្មណី ដែលមានរដូវខ្លះ គប់រកព្រាហ្មណី ដែលមិនមានរដូវខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ រមែងគប់រកសុនខញីដែលមានរដូវ មិនគប់រកសុនខញី ដែលមិនមានរដូវទេ ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ព្រាហ្មណ៍អំពី បុរាណទី ២ រមែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ក្នុង កាលឥឡូវនេះទេ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ពួកព្រាហ្មណ៍មិន បានទិញ មិនបានលក់នូវនាងព្រាហ្មណីទេ គ្រាន់តែប្រព្រឹត្តទៅ ដើម្បីផ្សំផ្គុំនូវ សំវាស តាមសេចក្តីស្រឡាញ់ និងមិនស្រឡាញ់បុណ្ណោះ ។