អដ្ឋកថាសោណសូត្រ
ក្បាលទី 29 · ទំព័រ 232
គប្បីជ្រាបវិនិច្ឆ័យក្នុងសោណសូត្រទី ១ នៃព្រាហ្មណវគ្គទី ៥ ដូចតទៅនេះ បទថា ព្រាហ្មណធម្មា បានដល់ សភាវៈរបស់ព្រាហ្មណ៍ ។ បទថា សុនខេសុ ប្រែថា ក្នុងឆ្កែទាំងឡាយ ។ បទថា នេវ កិណន្តិ ន វិក្កិណន្តិ បានដល់ កាន់យកមិនទិញ ឲ្យទៅមិនលក់ ។ បទថា សម្បិយេនេវ សំវាសំ សម្ពន្ធាយ សម្បវត្តេន្តិ សេចក្តីថា ចូលទៅរកបុគ្គលដែលជាទី ស្រឡាញ់ និងមិនជាទីស្រឡាញ់ ហើយនៅរួមគ្នា ដើម្បីបន្តបវេណី ។ បទថា ឧទរាវទេហកំ បានដល់ បរិភោគពេញពោះ ។ បទថា អវសេសំ អាទាយ បក្កមន្តិ បានដល់ ខ្ចប់ចំណែកដែលបរិភោគមិនអស់ កាន់យកហើយត្រ ឡប់ទៅ ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់វដ្តៈតែម្យ៉ាង ។