អដ្ឋកថាទោណសូត្រ

ក្បាលទី 29 · ទំព័រ 245

គប្បីជ្រាបវិនិច្ឆ័យក្នុងទោណសូត្រទី ២ ដូចតទៅនេះ បទថា ត្វំបិ នោ កាត់បទជា ត្វម្បិ នុ ប្រែថា សូម្បីលោក ។ បទថា បវត្តារោ គឺអ្នកបង្រៀន ។ បទថា យេសំ គឺជាសម្បត្តិរបស់ឥសីទាំងឡាយណា ។ បទថា មន្តបទំ បានដល់ មន្ត គឺវេទនោះឯង ។ បទថា គីតំ បានដល់ ពួកបុរាណ ព្រាហ្មណ៍ ១០ នាក់ មានអដ្ឋកព្រាហ្មណ៍ជាដើម ស្វាធ្យាយហើយ ដោយ សរភញ្ញសម្បត្តិ គឺសំឡេង ។ បទថា បវុត្តំ បានដល់ ប្រាប់ហើយដល់អ្នកដទៃ ។ បទថា សមិហិតំ បានដល់ រួបរួម គឺធ្វើឲ្យជាគំនរ អធិប្បាយថា តាំងជាក្រុមជាដុំ ។ បទថា តទនុគាយន្តិ សេចក្តីថា ឥឡូវនេះ ព្រាហ្មណ៍ ទាំងឡាយក៏ច្រៀង ស្វាធ្យាយមន្ត តាមដែលបុរាណព្រាហ្មណ៍ទាំងនោះច្រៀង មកអំពីមុន ។ បទថា តទនុភាសន្តិ បានដល់ ពោលមន្តនោះតាម ។ បទ នេះជាវេវចនៈនៃបទមុននោះឯង ។ បទថា ភាសិតមនុភាសន្តិ បានដល់ ពោលតាមបុរាណព្រាហ្មណ៍ទាំងនោះពោល ។ បទថា សជ្ឈាយិតមនុសជ្ឈាយន្តិ បានដល់ ស្វាធ្យាយតាមបុរាណព្រាហ្មណ៍ទាំងឡាយនោះ ស្វាធ្យាយ ។ បទថា វាចិតមនុវាចេន្តិ បានដល់ ប្រាប់តាមបុរាណព្រាហ្មណ៍ ទាំងឡាយនោះ ប្រាប់ដល់អ្នកដទៃ ។ បទថា សេយ្យថីទំ បានដល់ បុរាណព្រាហ្មណ៍ទាំងនោះ គឺអ្នកណាខ្លះ ។ បទថា អដ្ឋកោ ជាដើម ជាឈ្មោះរបស់បុរាណព្រាហ្មណ៍ទាំងនោះ ។ បាន ឮថា បុរាណព្រាហ្មណ៍ទាំងនោះ សម្លឹងមើលដោយទិព្វចក្ខុហើយ មិនធ្វើការ បៀតបៀនអ្នកដទៃ ប្រៀបធៀបោបាវចនា គឺពាក្យប្រៀនប្រដៅរបស់ព្រះមាន ព្រះភាគ ព្រះនាមថាកស្សបសម្ពុទ្ធ ហើយរេបោរេងោមន្តទាំងឡាយ ។