សង្គារវសូត្រ
គ្រានោះឯង សង្គារវព្រាហ្មណ៍ ( ព្រាហ្មណ៍ឈ្មោះសង្គារវៈ ) បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសង្គារវព្រាហ្មណ៍ អង្គុយ ក្នុងទីសមគួរហើយ ទើបក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតម ដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលបាន ស្វាធ្យាយ អស់កាលជាយូរអង្វែង ជួនកាលមិនបានប្រាកដ មិនបាច់ពោល ដល់មន្តដែលមិនបានស្វាធ្យាយឡើយ ។ បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាល ជាយូរអង្វែង ជួនកាលប្រាកដ មិនបាច់ពោលដល់មន្តដែលស្វាធ្យាយឡើយ ។ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវកាមរាគរួបរឹត ត្រូវកាមរាគ គ្របសង្កត់ហើយ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញនូវកាមរាគ ដែលកើតឡើង សម័យនោះ ក៏មិនបានដឹង មិនបានឃើញតាមពិតនូវប្រយោជន៍ របស់ខ្លួនខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិតនូវប្រយោជន៍ អ្នកដទៃខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍ ទាំងពីរខ្លះ ( ព្រោះហេតុនោះ ) មន្តទាំងឡាយដែលគេបានស្វាធ្យាយ អស់ កាលជាយូរអង្វែង រមែងមិនបានប្រាកដ មិនបាច់ពោលដល់មន្តដែលមិនបាន ស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹកដែលលាយដោយ ល័ក្ត ឬរមៀត ពណ៌លឿង ឬពណ៌ហង្សបាទ បុរសមានចក្ខុពិចារណាមើល មុខនិមិត្តរបស់ខ្លួនក្នុងភាជនៈនោះ មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវកាមរាគរួបរឹត ត្រូវ កាមរាគគ្របសង្កត់ ទាំង