អដ្ឋកថាបិង្គិយានីសូត្រ

ក្បាលទី 29 · ទំព័រ 271

គប្បីជ្រាបវិនិច្ឆ័យក្នុងបិង្គិយានីសូត្រទី ៥ ដូចតទៅនេះ បទថា នីលា នេះ សង្គ្រោះពណ៌ខៀវចូលទាំងអស់ ។ ពាក្យថា នីលវណ្ណា ជាដើម សម្តែងការចែកពណ៌ខៀវនោះ ។ ក្នុងបទថា នីលវណ្ណា នោះ តាមប្រក្រតី វណ្ណៈរបស់ក្សត្រលិច្ឆវីទាំងនោះ មិនខេវោ តែលោកពោលពាក្យនោះ ព្រោះ ក្សត្រទាំងនោះ លាបដោយគ្រឿងលាបពណ៌ខៀវ ។ បទថា នីលវត្ថា បាន ដល់ សំពត់សាច់ល្អ និងសំពត់សូត្រជាដើមរបស់ក្សត្រទាំងនោះ ក៏ជាពណ៌ ខៀវទាំងអស់ ។ បទថា នីលាកង្ការា បានដល់ គ្រឿងអលង្ការ ដោយ កែវមណីពណ៌ខៀវ និងផ្កាពណ៌ខៀវ សូម្បីអលង្ការរបស់ដំរី សេះ រថ វាំងនន ពិតាន និងអាវរបស់ក្សត្រទាំងនោះ ក៏ខៀវទាំងអស់ ។ គប្បីជ្រាប អត្ថគ្រប់បទទាំងអស់ដោយន័យនេះ ។ បទថា បទុមំ យថា បានដល់ ដូច ផ្កាបទុមពណ៌ក្រហមស្រទាប់ ១០០ ដូច្នោះ ។ បទថា កោកនុទំ ជាវេវចនៈ នៃពាក្យថា បទុមំ នោះឯង ។ បទថា បតោ បានដល់ ព្រលឹម គឺក្នុង ពេលព្រះអាទិត្យរះ ។ បទថា សិយា ប្រែថា គប្បីមាន ។ បទថា អវីតគន្ធំ បានដល់ មិនប្រាសចាកក្លិនក្រអូប ។ បទថា អង្គីរសំ សេចក្តីថា ព្រះ រស្មីផ្សាយចេញអំពីព្រះកាយតូចធំរបស់ព្រះមានព្រះភាគ ព្រោះដូច្នោះ ទើប ហៅថា ព្រះអង្គីរស ។ បទថា តបន្តមាទិច្ចមិវន្តលិក្ខេ សេចក្តីថា បិង្គិយានីព្រាហ្មណ៍ពោលថា អ្នកចូរមើលព្រះអង្គីរសដ៏រុងរឿង ដូចព្រះអាទិត្យចែងចាំង ក្នុងអាកាស អាចធ្វើនូវពន្លឺក្នុងទ្វីបធំទាំង ៤ ដែលមានទ្វីចតូច ២០០០ ជាបរិវារ បិង្គិយានីព្រាហ្មណ៍ពោលយ៉ាងនេះ សំដៅខ្លួនឯងផង មហាជនផង ។