វស្សសូត្រ

ក្បាលទី 29 · ទំព័រ 283

ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀងនេះមាន ៥ យ៉ាង ដែល ពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជន អ្នកទាយនូវនិមិត្តក ៏មិនមុតធ្លុះ ។ អន្តរាយនៃភ្លៀង ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តេជោធាតុកើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយ បានជា មេឃ ( ពពក ) តាំងឡើងត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ១ ដែលពួកជនអ្នកទាយនូវនិមិត្តមិនបានដឹង ទាំង ចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត វាយោធាតុកើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយបានជា មេឃតាំងឡើងត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយ នៃភ្លៀងទី ២ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួក ជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រាហុអសុរិន្ទ ត្រងទឹកដោយដៃហើយជះទៅ ក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៣ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំង ចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ពួកវស្សវលាហកទេវបុត្ត ធ្វេសប្រហែស ម្នាលភិក្ខុទាំងឡាយ នេះជា អន្តរាយនៃភ្លៀងទី ៤ ដែលពួកជនអ្នកទាយនូវនិមិត្តមិនបានដឹង ទាំងចក្ខុរបស់ ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួក មនុស្សជាអ្នកមិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀង ទី ៥ ដែលពួកជនអ្នកទាយនូវនិមិត្តមិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយ នូវនិមិត្ត ក៏មិនមុតធ្លុះ ។ ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀងមាន ៥ យ៉ាង នេះឯង ដែលពួកជនអ្នកទ