អដ្ឋកថាវស្សសូត្រ
ក្បាលទី 29 · ទំព័រ 284
គប្បីជ្រាបវិនិច្ឆ័យក្នុងវស្សសូត្រទី ៧ ដូចតទៅនេះ បទថា នេមិត្តា បានដល់ អ្នកព្យាករ ។ បទថា តេជោធាតុ បកុប្បតិ បានដល់ គំនរភ្លើងធំកើតឡើង ។ បទថា បណិនា ឧទកំ បដិច្ឆិត្វា បានដល់ យក ដៃប្រមាណ ៣០០ យោជន៍ទទួលទឹកដែលតាំងឡើងតាមរដូវ ។ បទថា បមត្តា ហោន្តិ បានដល់ ជាអ្នកប្រមាទ គឺប្រាសចាកសតិ ព្រោះស្រវឹងក្នុង ការលេងរបស់ខ្លួន ។ ពិតហើយ កាលពួកជនទាំងនោះ មានចិត្តគិតថា ពួកយើង នឹងត្រេកអរ ភ្លៀងរមែងធ្លាក់ពុំជួកាល ព្រោះមិនមានចិត្តគិតយ៉ាងនោះ ទើបភ្លៀងមិនធ្លាក់ ។ ទ្រង់សំដៅដល់សេចក្តីនោះ ទើបត្រាស់ដូច្នេះថា សូម្បី ក្នុងរដូវកាល ភ្លៀងក៏មិនធ្លាក់ ។