វាចាសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 285

ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយអង្គ ៥ ឈ្មោះ ថា សុភាសិត មិនមែនជាទុព្ភាសិត ជាវាចាមិនប្រកបដោយទោសផង ដែល ពួកអ្នកប្រាជ មិនគប្បីតិះដៀលផង ។ វាចាដែលប្រកបដោយអង្គ ៥ តើដូចម្តេច ។ គឺវាចាដែលពោលប្រកបតាមកាល ១ វាចាដែលពោលពិត ១ វាចា ដែលពោលទន់ភ្លន់ ១ វាចាដែលពោលប្រកបដោយប្រយោជន៍ ១ វាចាដែល ពោលប្រកបដោយមេត្តាចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយ អង្គ ៥ នេះឯង ឈ្មោះថា សុភាសិត មិនមែនជាទុព្ភាសិតទេ ជាវាចាមិន ប្រកបដោយទោសផង ដែលពួកអ្នកប្រាជ មិនគប្បីតិះដៀលផង ។ ៥