អដ្ឋកថា កុលសូត្រ

ក្បាលទី 29 · ទំព័រ 286

ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីលចូលទៅកាន់ត្រកូល ណាហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើន ដោយឋានៈ ៥ យ៉ាង ។ ឋានៈ ៥ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិត មានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ មនុស្សទាំងឡាយបាន ឃើញ ក៏មានចិត្តជ្រះថ្លា ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិប្រព្រឹត្ត ទៅដើម្បីទៅកាន់ស្ថានសួគ៌ ក្នុងសម័យនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ កាល បព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សរមែង ក្រោកទទួលថ្វាយបង្គំ ក្រាលអាសនៈប្រគេន ម្នាលភិក្ខុទាំងឡាយ ត្រកូល នោះក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រកូលខ្ពង់ខ្ពស់ ក្នុងសម័យ នោះ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូល ក្នុងសម័យណាហើយ ពួកមនុស្សក៏បន្ទោបង់មន្ទិល គឺសេចក្តីកំណាញ់ ម្នាល ភិក្ខុទាំងឡាយ ត្រកូលនោះក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវយសសក្តិធំ ក្នុងសម័យនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីលចូលទៅ កាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សរមែងចែករលែក ( នូវទាន ) តាមសមគួរដល់សេចក្តីអង់អាច តាមសមគួរដល់កម្លាំង ម្នាលភិក្ខុទាំងឡាយត្រ កូលនោះ ក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវភោគសម្ប័ទច្រើន ក្នុងសម័យនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅ កាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សក៏សាកសួរសាកច្ឆា ស្តាប់ធម៌ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីបាន នូវបញ្ញាច្រើន ក្នុងសម័យនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមាន សីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ