និស្សារណីយសូត្រ

ក្បាលទី 29 · ទំព័រ 287

ម្នាលភិក្ខុទាំងឡាយ ពួកធាតុដែលគួររលាស់ចេញនេះ មាន ៥ យ៉ាង ។ ធាតុដែលគួររលាស់ចេញ ៥ យ៉ាង តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ កាលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្ត ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងកាមទាំងឡាយ មួយ ទៀត កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវនេក្ខម្មៈ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំង នៅស៊ប់ក្នុងនេក្ខម្មៈ ចិត្តនោះរបស់ភិក្ខុនោះ ក៏ប្រព្រឹត្តទៅល្អចម្រើនល្អ ដាច់ ស្រឡះ ផុតស្រឡះ ប្រាសស្រឡះចាកកាមទាំងឡាយ អាសវៈទាំងឡាយណា មានកាមជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយកើតឡើង បុគ្គលនោះក៏ផុតចាកអាសវៈទាំងនោះ បុគ្គលនោះក៏លែងទទួលនូវវេទនានោះ ។ នេះហៅថា ការរលាស់ចេញនូវកាមទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវសេចក្តីព្យាបាទ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងសេចក្តីព្យាបាទ កាលបើភិក្ខុនោះ ធ្វើទុកក្នុង ចិត្តនូវសេចក្តីមិនព្យាបាទ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ក្នុងសេចក្តីមិន ព្យាបាទ ចិត្តនោះរបស់ភិក្ខុនោះ ប្រព្រឹត្តទៅល្អ ចម្រើនល្អ ដាច់ស្រឡះ ផុត ស្រឡះ ប្រាសស្រឡះ ចាកសេចក្តីព្យាបាទ អាសវៈទាំងឡាយណា មាន ព្យាបាទជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយ កើតឡើង បុគ្គលនោះ ក៏ផុតចាកអាសវៈទាំងនោះ បុគ្គលនោះក៏លែងទទួលនូវវេទនា នោះ ។