ធម្មស្សវនសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 298
ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ព្រះសទ្ធម្មនេះមាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺអ្នកស្តាប់តែងបានស្តាប់រឿង មិនទាន់បានស្តាប់ ១ រឿងណាដែលធ្លាប់ស្តាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់ នឹងចូលចិត្តច្បាស់ឡើងបាន ១ កម្ចាត់បង់សេចក្តីសង្ស័យចេញបាន ១ ធ្វើសេចក្តី ឃើញឲ្យត្រង់ ១ ចិត្តអ្នកស្តាប់រមែងជ្រះថ្លា ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃការស្តាប់ធម៌ មាន ៥ យ៉ាងនេះឯង ។ ៥