ពលសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 300

គប្បីជ្រាបវិនិច្ឆ័យក្នុងអាជានិយសូត្រទី ៣ ដូចតទៅនេះ បទថា អាជ្ជវេន បានដល់ ដោយការត្រង់ គឺដោយការទៅ មិនវៀច ។ បទថា ជវេន គឺដោយថ្វីជើងរហ័ស ។ បទថា មទ្ទវេន គឺមានសរីរៈទន់ភ្លន់ ។ បទថា ខន្តិយា គឺអត់ធន់ ដោយការអត់ធន់ ។ បទថា សោរច្ចេន គឺដោយ មានប្រក្រតីស្អាត ក្នុងភិក្ខុវារៈគប្បីជ្រាបវិនិច្ឆ័យដូច្នេះថា បទថា អាជ្ជវំ បាន ដល់ ការទៅត្រង់នៃញាណ ។ បទថា ជវោ បានដល់ ដំណើរទៅនៃញាណ ដែលចាស់ក្លា ។ បទថា មទ្ទវំ គឺការទន់ភ្លន់ជាប្រក្រតី ។ បទថា ខន្តិ បាន ដល់ អត់ធន់ដោយការអត់សង្កត់នោះឯង ។ បទថា សោរច្ចំ គឺមានការស្អាត ជាប្រក្រតីនោះឯង ។