ចេតោខីលសូត្រ

ក្បាលទី 29 · ទំព័រ 301

ម្នាលភិក្ខុទាំងឡាយ ចម្រឹងនៃចិត្តនេះមាន ៥ យ៉ាង ។ ចម្រឹងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសង្ស័យ ងឿងឆ្ងល់មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកម្តៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុត កម្តៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជា ចម្រឹងនៃចិត្តទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងព្រះធម៌ … ក្នុង ព្រះសង្ឃ … ក្នុងសិក្ខា … ភិក្ខុមានចិត្តខឹងអាក់អន់គ្នាន់ក្នាញ់ របឹងរឹងរូសក្នុង សព្រហ្មចារីទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានចិត្តខឹងអាក់អន់ គ្នាន់ក្នាញ់ របឹងរឹងរូសក្នុងសព្រហ្មចារីទាំងឡាយ ចិត្តរបស់ភិក្ខុនោះមិនបង្អោន ទៅ ដើម្បីដុតកម្តៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំង មាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកម្តៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចម្រឹងនៃចិត្តទី ៥ ។ ម្នាលភិក្ខុ ទាំងឡាយ ចម្រឹងនៃចិត្តមាន ៥ យ៉ាងនេះឯង ។