វិនិពន្ធសូត្រ

ក្បាលទី 29 · ទំព័រ 304

ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្តនេះ មាន ៥ យ៉ាង ។ ចំណងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តី ស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តី ក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាមទាំងឡាយ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិន ទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិន ទាន់ប្រាសចាកសេចក្តីក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាម ទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកម្តៅកិលេស ដើម្បី ប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោន ទៅ ដើម្បីដុតកម្តៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំង មាំ នេះជាចំណងនៃចិត្តទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ ប្រាសចាកតម្រេកក្នុងកាយ … មិនទាន់ប្រាសចាកតម្រេកក្នុងរូប … បរិភោគ ទាល់តែឆ្អែតពេញពោះ ប្រកបការដេកជាសុខ ផ្អែកជាសុខ លក់ជាសុខ … ប្រព្រឹត្តព្រហ្មចរិយៈដោយប្រាថ្នា នូវទេវនិកាយណាមួយថា អាត្មាអញនឹងបានជា ទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាម នេះ ឬដោយព្រហ្មចរិយៈនេះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយៈ ដោយប្រាថ្នាទេវនិកាយណាមួយថា អាត្មាអញនឹងបានជាទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាមនេះ ឬដោយ ព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅដើម្បីដុតកម្តៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វ