យាគុសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 307
ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរនេះ មាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្ចាត់បង់សេចក្តីឃ្លាន ១ កម្ចាត់បង់សេចក្តី ស្រេក ១ ញ៉ាំងខ្យល់ឲ្យប្រព្រឹត្តទៅសព្វ ១ ញ៉ាំងសរសៃឲ្យស្អាត ១ ញ៉ាំង អាហារថ្មីដែលនៅសល់ឲ្យឆ្អិន ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរមាន ៥ យ៉ាងនេះឯង ។