អដ្ឋកថា យាគុសូត្រ

ក្បាលទី 29 · ទំព័រ 307

គប្បីជ្រាបវិនិច្ឆ័យក្នុងយាគុសូត្រទី ៧ ដូចតទៅនេះ បទថា វាតំ អនុលោមេតិ បានដល់ ធ្វើខ្យល់ឲ្យដើរស្រួល ។ បទថា វត្ថឹ សោធេតិ បានដល់ ជម្រះតម្រងបស្សាវៈឲ្យស្អាត ។ បទថា អាមាវសេសំ បចេតិ សេចក្តីថា អាហារដែលឆៅ មិនទាន់រលួយមាន ក៏ជួយរម្លាយអាហារនោះ ។