ទន្តកដ្ឋសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 308
ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺមានចក្ខុមិនស្អាត ១ មាត់ មានក្លិនស្អុយ ១ សរសៃនាំរសអាហារមិនបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មរួបរឹត បាយ ១ មិនឆ្ងាញ់បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពា ឈើស្ទន់មាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការ ទំពាឈើស្ទន់នេះមាន ៥ យ៉ាង ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺនាំឲ្យ មានចក្ខុស្អាត ១ មាត់មិនមានក្លិនស្អុយ ១ សរសៃនាំរសអាហារបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មមិនរួបរឹតបាយ ១ ឆ្ងាញ់បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការទំពាឈើស្ទន់ មាន ៥ យ៉ាងនេះឯង ។