គីតសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 309
ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលពោលធម៌ ដោយ សំឡេងច្រៀងវែងនេះមាន ៥ យ៉ាង ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ ។ គឺខ្លួន ឯងក៏ត្រេកអរ ក្នុងសំឡេងនោះ ១ ជនទាំងឡាយដទៃ ក៏ត្រេកអរក្នុងសំឡេង នោះ ១ គហបតីទាំងឡាយ ពោលទោសថា ពួកយើងច្រៀងយ៉ាងណា ពួកស មណសក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងយ៉ាងនោះដែរ ១ បុគ្គលពេញចិត្តក្នុង ការសូត្ររលាក់រលែកសំឡេង រមែងខូចសមាធិ ១ ពួកជនខាងក្រោយនឹង ដល់នូវទិដ្ឋានុគតិ ( យកតម្រាប់តាម ) ១ ។ ម្នាលភិក្ខុទាំងឡាយ ទោស របស់បុគ្គលពោលធម៌ ដោយសំឡេងច្រៀងវែង មាន ៥ យ៉ាងនេះឯង ។ ៥