ភណ្ឌនសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 313

គប្បីជ្រាបវិនិច្ឆ័យក្នុងអក្កោសកសូត្រទី ១ នៃអក្កោសកវគ្គ ទី ២ ដូចតទៅនេះ បទថា អក្កោសកបរិភាសកោ បានដល់ ជេរដោយ អក្កោសកវត្ថុ ១០ បរិភាសដោយសម្តែងភ័យ ។ បទថា ឆន្នបរិបន្ថោ បានដល់ ឈ្មោះថា មានផ្លូវដែលកាត់ផ្តាច់ចោលហើយ ព្រោះភាពដែលលោកុត្តរត្រូវ កាត់ផ្តាច់ហើយ ដោយធម៌ជាគ្រឿងយឺតយូរ ។